Job Description
[លក្ខខណ្ឌក្នងការជ្រើសរើស]
- បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែក វិស្វកម្មស៊ីវិល, សំណង់, ឧស្សាហកម្ម ឬវិស័យពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច 8–10 ឆ្នាំ ក្នុងវិស័យ ផលិតបេតុង (Ready-Mix Concrete)
- មានបទពិសោធន៍យ៉ាងតិច 3–5 ឆ្នាំ ក្នុងតួនាទីគ្រប់គ្រង
- មានចំណេះដឹងជ្រាលជ្រៅអំពី នីតិវិធីនៃការងារផលិតបេតុង, Mix Design និង QC
- មានសមត្ថភាពដឹកនាំក្រុម ការគ្រប់គ្រងមនុស្ស និងការសម្រេចចិត្ត
- មានជំនាញក្នុងការគ្រប់គ្រងថ្លៃដើម និងវិភាគទិន្នន័យ
- មានការយល់ដឹងខ្ពស់អំពីសុវត្ថិភាពការងារ និងវិន័យរោងចក្រ
- អាចប្រើប្រាស់ Microsoft Office (Excel, Report, Dashboard)
[ទំនួលខុសត្រូវ]
- គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការរោងចក្របេតុងទាំងមូល (Operation & Production)
- រៀបចំផែនការផលិត និងផ្គត់ផ្គង់បេតុងប្រចាំថ្ងៃ / ប្រចាំខែ ស្របតាមតម្រូវការគម្រោង
- ត្រួតពិនិត្យ និងធានាគុណភាពបេតុងឱ្យស្របតាម Mix Design និងស្តង់ដារបច្ចេកទេស
- គ្រប់គ្រងក្រុមការងារ (Production Supervisor, Batching Operator, QC, Maintenance)
- គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពប្រើប្រាស់វត្ថុធាតុដើម (ស៊ីម៉ង់, ខ្សាច់, ថ្ម, Admixture)
- គ្រប់គ្រងថ្លៃដើមផលិតកម្ម និងការបាត់បង់ (Cost Control & Waste Reduction)
- អនុវត្ត និងត្រួតពិនិត្យវិធានការសុវត្ថិភាព សុខភាព និងបរិស្ថាន (HSE)
- ត្រួតពិនិត្យ និងគ្រប់គ្រងផ្នែកជួសជុល ដើម្បីធានាថាម៉ាស៊ីន និង ការផលិតបេតុង ដំណើរការបានល្អ
- ដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រតិបត្តិការដែលកើតមាន
- ត្រួតពិនិត្យការគ្រប់គ្រងស្តុក និងការទិញវត្ថុធាតុដើម
- រៀបចំ និងវិភាគរបាយការណ៍ផលិតកម្ម, KPI, ការចំណាយ និង របាយការនៃការផលិត
- បង្កើត និងអនុវត្ត SOP, គោលការណ៍ណែនាំការងារ និង ពង្រឹងគុណភាពការងារ
[ថ្ងៃធ្វើការ/ម៉ោងធ្វើការ]
- ថ្ងៃធ្វើការ : ចន្ទ ដល់ សៅរ៏
- ម៉ោងធ្វើការ : 7:00ព្រឹក to 5:00ល្ងាច
[អត្ថប្រយោជន៏]
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស